ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធំមួយគ្រឿង បុកនិងកិនម៉ូតូហ្វីណូស្របទិសគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំដឹកទំនិញ១គ្រឿង បានបុកជាមួយម៉ូតូម៉ាកយ៉ាម៉ាហាហ្វីណូ១គ្រឿង ដែលកំពុងបើកបរស្របគ្នា បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូខាងលើម្នាក់រងរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំដឹកទំនិញ១គ្រឿងខាងលើ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-3663 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ។ ដោយឡែកម៉ូតូរងគ្រោះម៉ាក យ៉ាម៉ាហាហ្វីណូ ពាក់ស្លាកលេខភ្នំពេញ 1R-4690 ហើយអ្នកបើកបរ រងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូបានបើកបរធ្វើដំណើរ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ហើយ ខណ:នោះមេឃកំពុងធ្លាក់ភ្លៀងថែមទៀតផង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងជាមូលហេតុអ្វី ទើបបណ្តាលឲ្យបុកម៉ូតូពីក្រោយបណ្ដាលឲ្យដួល ហើយត្រួវរថយន្តកិនម៉ូតូជាប់ពីលើបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅកាន់ទីនោះ នាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕

មតិយោបល់