ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូទាំងភ័យស្លន់ស្លោ បណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលនឹងថ្នល់ ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់មួយរំពេច

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរសម្នាក់បើកម៉ូតូធ្លាក់ជង្ហុក ខណៈកំពុងបើកគេចពីម៉ូតូធំដែលជិះតាមខ្លួនពីក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ហើយត្រូវរថយន្តមកពីក្រោយជាន់ហ្វ្រាំង មិនទាន់កិនស្លាប់មួយរំពេច ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន(ស្តុបផ្សារមាន់អាំង) លើផ្លូវ៣១៥ កែងផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ ពាក់អាវយឺតដៃវែង ខោជើងខ្លី ពណ៌ខៀវ អាយុប្រហែល ៣០ឆ្នាំ ភេទប្រុស បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O-6876។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូគេចពីបុរសម្នាក់ទៀត ដែលជិះម៉ូតូធំ (សង្ស័យជាមន្ត្រីនគរបាល) ដេញតាមពីក្រោយ ដោយធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ហើយជនរងគ្រោះហាក់បីដូចជាភ័យស្លន់ស្លោ មិនប្រយ័ត្នក៏ជ្រុលធ្លាក់ជង្ហុកស្ដុបផ្សារមាន់អាំង ដួលបោកក្បាលនឹងថ្នល់សន្លប់ស្ដូក ត្រូវរថយន្តមកពីក្រោយជាន់ហ្រ្វាំងមិនទាន់កិន បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង បន្ទាប់ពីកើតហេតុជនសង្ស័យដែលជិះម៉ូតូធំដេញពីក្រោយ បានបើករត់គេចបាត់ស្រមោលសូន្យឈឹង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំពោះសព តម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់