បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ សន ផល្លា ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី បានអោយជាងរុះរើផ្ទះចាស់ដើម្បីសាងសង់ទីតាំងធនាគារកាណាឌីយ៉ាថ្មី ប្រទះឃើញអាវុធវែង១ដើម ម៉ាកAk47 ប្រភេទស្វាយបត់ និងគ្រាប់ចំនួន ១៨គ្រាប់ រាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ឃុំគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកឫស្សី បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការយកទៅប្រើប្រាស់នូវអាវុធខូចគុណភាពទាំងនោះបង្កជាគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕
មតិយោបល់