ទីក្រុងម៉ាឌ្រីដ (24/07/13): មនុស្ស35ម្នាក់បានស្លាប់ភ្លាមៗនិង 100 ទៀតរងរបួសនៅក្នុងហេតុការណ៍ដ៏អាក្រក់មួយដែលរថភ្លើងបានបើកធ្លាក់ផ្លូវស្ថិតនៅចម្ងាយមិនឆ្ងាយប៉ុន្មានពីទីក្រុង Santiago ភាគពាយព្យនៃប្រទេសអេស្បាញកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។
ហេតុការណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់ដល់ទៅ 47 នាក់នេះបានកើតឡើងនៅវេលាម៉ោង 20 និង 42 នាទីក្នុងស្រុកដែលស្ថិតចម្ងាយប្រមាណតែ 3 គីឡូម៉ែតពីទីក្រុង Santiago នេះបានប្រើប្រាស់ក្រុមសង្គ្រោះជាច្រើននាក់ក្នុងការស្វែងរកសាកសពនិងអ្នករបួសផ្សេងទៀតដែលបានជាប់នៅក្នុងទូររថភ្លើង។ រថភ្លើងដែលបានចេញដំណើរពីទីក្រុងម៉ាឌ្រីដទៅកាន់ទីក្រុងហ្វេរ៉ូលបានធ្លាក់ចេញពីផ្លូវភ្លាមក្រោយចេញពីផ្លូវរូងដី។
ខណៈដែលមិនទាន់មានរបាយការណ៍បានបញ្ជាក់ពីមូលហេតុដែលបានបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើងនៅឡើយទេតែបើតាមសាក្សីមួយចំនួនដែលបាននិយាយថារថភ្លើងហាក់ដូចជាបើកល្បឿនលឿនខុសពីធម្មតា។ក៏មានអ្នកខ្លះបាននិយាយថាមុនធ្លាក់ផ្លូវគេបានឭសម្លេងផ្ទុះមួយចេញពីទូររថភ្លើងនៅក្បែរផ្លូវចូលអាចជាមូលហេតុផ្សេងទៀត។ បើទោះជាយ៉ាងណាក្តីរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អេស្ប៉ាញបានចេញមកអះអាងថាគ្រោះថ្នាក់ដ៏អាក្រក់លើកនេះគឺវាមិនមានការទាក់ទងនឹងភេវរកម្មនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/Decore/article_71bfc4baa388e9e6_1374700209_9j-4aaqsk_zps562b9b1a.jpeg
https://i1272.photobucket.com/albums/y389/domneng/Decore/r-SPAIN-TRAIN-large570_zpsb7b43d12.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់