(កាប៊ុល)៖ ក្រុមតាលីបង់ត្រូវបានគេរំពឹងថាអាចនឹងប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួន នៅថ្ងៃសុក្រនេះ ខណៈអន្តរជាតិកំពុងរង់ចាំមើលថាតើរបបថ្មីនេះ អាចនឹងគោរពតាមពាក្យសន្យារបស់ខ្លួនក្នុងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រីដែរឬក៏យ៉ាងណា។
ទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីតាលីបង់ពីររូប បានឱ្យដឹងថាការប្រកាសពីការបង្កើតរដ្ឋាភិបាលថ្មីនេះអាចនឹងធ្វើឡើង នៅក្រោយការថ្វាយបង្គំថ្ងៃសុក្រ ពេលរសៀលរួច (ម៉ោងនៅកាប៊ុល)។
ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថានកាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅមក មិនទាន់មានប្រទេសណាមួយប្រកាសទទួលស្គាល់ ក្រុមតាលីបង់នៅឡើយទេ។ ប៉ុន្តែព្រមពេលជាមួយគ្នា បណ្ដាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកបានបញ្ជាក់ថាអាចនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ រដ្ឋាភិបាលតាលីបង់ ប្រសិនបើការសន្យាគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រី្តត្រូវបានអនុវត្ត៕
ប្រភព៖ AFP
មតិយោបល់