Update៖ សង្ស័យឡើងទៅកាត់ខ្សែភ្លើង ទើបណ្តាលឲ្យឆក់ស្លាប់ នៅលើធ្នឹមដែកដំបូលឃ្លាំង

ភ្នំពេញៈ ករណីឆក់ខ្សែភ្លើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅលើធ្នឹងដំបូលឃ្លាំង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចផ្លូវបេតុង ឃ្លាំង អេតចាយមួយកន្លែង នៅក្រុម៤ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ សូ សែ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ មាន ស្រុកកំណើតនៅ ខេត្តស្វាយរៀង ។

តាមការបំភ្លឺរបស់ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ បានអោយដឹងថា នៅមុនពេលកើតហេតុ ខ្ញុំបាទ និងប្រពន្ធ កំពុងតែអង្គុយលេង នៅលើផ្លូវវេងស្រេង មុខហាងសាគូរ៉ា ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានឈ្មោះ សម្ភស្ស ភេទប្រុសហៅអាស្មាក់ អាយុ៣១ឆ្នាំ បានមកប្រាប់ថា អោយជួយទៅប្រាប់ថៅកែកន្លែងការងារ កន្លែងចាស់ ជាកន្លែងកើតហេតុថាឈ្មោះ សូ សែ ភេទប្រុស អាយុ៤២ឆ្នាំ បានឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់នៅក្នុងឃ្លាំង បាត់ទៅហើយឮដូចនោះ បានចូលទៅក្នុងឃ្លាំងរួចបិទប៉ារែតភ្លើង ពេលបិទប៉ារែតភ្លើងរួចហើយ ក្រឡេកមើលទៅ ក៏បានឃើញជនរងគ្រោះគាបជាប់ នៅលើឆ្នឹមដំបូលឃ្លាំង ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុក៏បានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យនិងរាយការណ៍ទៅផ្នែកជំនាញកោសល្យវិច្ច័យ រួចទាក់ទងរកសាច់ញាតិជាក្រោយ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *