ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿន បណ្ដាលឲ្យរអិលដួលរងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ៧និង៧នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្ថិតត្រង់ចំណុចភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវក្រាលកៅស៊ូពីជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HA-7266 បើកបរដោយឈ្មោះ ស៊ឹម តារា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិចង្កើប ឃុំកំពែង ស្រុកព្រៃកប្បាស បានបើកម៉ូតូពីជើងទៅត្បូងក្នុងល្បឿនលឿន រួចក៏រអិលចង្កូតដួលដោយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន៕

មតិយោបល់