ខេត្តបន្ទាយមានជ័យ៖ការប្រឡងបាក់ឌុបលើកទី១នៅខេត្តបន្ទាយមានជ័យគេសង្កេតឃើញសិស្សប្រឡងមិនខិតខំប្រឹងប្រែងរៀនសូត្របែជានាំគ្នារត់ទិញប្រីយ៉ុងដើម្បីយកទៅបើកចាក់យ៉ាងប្រសេចប្រសាចក្រោយពេលដែលក្រសួងអប់រំមានការរឹតបណ្តឹងមិនឲ្យយកប្រីយ៉ុងចូលទៅបើកចាក់សិស្សមួយថ្នាក់ៗធ្លាក់ស្ទើរចង់អស់ទើបសម្តេច ហ៊ុន សែន អនុញ្ញាត្តិឲ្យសិស្សដែលប្រឡងធ្លាក់អាចប្រឡងលើកទី២បន្តទៀតបាន។នៅព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១៤នៅវិទ្យាល័យសម្តេចឪគេសង្កេតឃើញមានសិស្សដែលត្រូវប្រឡងបាក់ឌុបលើកទី២ជាច្រើននាក់មានស្លៀកពាក់ឯកសណ្ឋានសិស្សត្រឹមត្រូវដើរចូលប្រឡងដោយស្ងៀមស្ងាត់មិននាំគ្នារត់ប្រសេចប្រសាចទៅទិញប្រីយ៉ុងយកមកបើកចាក់ដូចការប្រឡងលើកទី១ឡើយ។លោក ឈើយ ចាន់ណា ប្រធានមន្ទីរអបរំខេត្តបន្ទាយមានជ័យបា ននិយាយថាការប្រឡងលើកទី២នេះមានសិស្សចូលប្រឡងចំនួន ៣៣២៤ នាក់ស្រីមាន ១០៩៣ នាក់ចែកចេញជា ៤ មណ្ឌល ១ មណ្ឌលសម្តេចឪ ២ មណ្ឌលសូភី ៣ មណ្ឌលសិរីសោភ័ណ ៤ មណ្ឌលអូអំបិលលោកឈើយចាន់ណាបានបញ្ជាក់ទៀតថាការប្រឡងលើកទី២នេះក្រសួងអប់រំបានដាក់ឲ្យអនុរ័ក្សមានការឆែកឆេនិងរឹតបណ្តឹងដូចការប្រឡងលើកទី១ដែរពុំមានការធូរលង់ឡើយ។ក្នុងនោះដែរលោកក៏បានណែនាំដល់សិស្សដែលកំពុងចូលប្រឡងនោះថាសិស្សទាំងអស់ពេលប្រឡងខិតខំយកចិត្តទុកដាក់សរសេវិញ្ញាសារប្រឡងឲ្យបានច្រើនកុំរវល់លួចចំលងមើលគេឲ្យសោះបើយើងមានចំណេះវិជ្ជាចេះពេញខ្លួននោះកុំថាឡើយក្នុងការប្រឡនោះមានមុខវិជ្ជាលំបាកយ៉ាងណាក៏សិស្សទាំងអស់គ្នាអាចធ្វើបានដែតែបើសិស្សទាំងអស់គិតតែពីដើរលេងពុំយកចិត្តទុកដាក់់ក្នុងការរៀនសូត្រនោះគ្មានចំណេះវិជ្ជានៅក្នុងខ្លូនបន្តិចទេនោះប្រាកដជាប្រឡងធ្លាក់ជាមិនខានឡើយបើទោះបីជាក្រសួងអប់រំដាក់ចេញវិញ្ញាសារ ក .ខ .មួយចប់ក៏សិស្សទាំងអស់ក៏មិនអាចធ្វើបានដែរហើយកុំឲ្យចោទប្រកាន់ថាក្រសួងអប់រំមានការរឹតបន្តឹងខ្លាំងទើបធ្វើឲ្យមានសិស្សធ្លាក់ច្រើននោះ។ពេលនោះដែរលោកក៏បានដាស់តឿនដល់អនុរ័ក្សដែថាត្រូវបន្តការឆែកក្នុងខ្លួនសិស្សឲ្យបានហ្មត់ចត់មិនត្រូវឲ្យសិស្សបើកវិញ្ញាចាក់ មិនត្រូវឲ្យសិស្សរត់ប្រសេចប្រសាចលួចមើលគ្នាពេញថ្នាក់ឡើយសិស្សប្រុសស្រីទាំងអស់ក្រោយពេលដែលរកឃើញកំហុសចំនួន៣លើកនោះត្រូបណ្តេញចេញពីក្នុងថ្នាក់ហើយឲ្យធ្លាក់ដោយស្វ័យប្រវត្តិ។ដូចពាក្យចាស់លោកពោលថាក្របីបាត់ទើបធ្វើរបងពេលប្រឡងខិតខំរត់ទៅទិញប្រីយ៉ុងយកមកបើកចាក់នោះវាមិនកើតនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់