ព័ត៌មានជាតិ

ឃាត់ខ្លួនជាងឡានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ

ភ្នំពេញ: កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាច់កម៉ូតូ នៅចំណុចមុខផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់(គេចខ្លួន០១នាក់ ឈ្មោះម៉ៅ) ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហឿន ម៉េងហូរ (ហួរ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅកន្លែងជួសជុលឡាន ផ្លូវបេតុង សង្កាត់ទឹកក្អក់៣ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពកាច់បំបែកសោលួចយកម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1GN-6934 របស់ជនរងគ្រោះឈ្មោះ ស៊ុយ វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៣B ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1GN-6934 របស់ជនរងគ្រោះ ។ សម្ភារ:បន្សល់ទុក៖ ម៉ូតូ០១គ្រឿងម៉ាក ប៊ីត ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1GX-3609 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់