ព័ត៌មានជាតិ

ចំថ្ងៃស៊យ លួចម៉ូតូមានសណ្តោងរ៉ឺម៉កមិនបានសម្រេចហើយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៀត

ភ្នំពេញ: កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចយកម៉ូតូសណ្តោងរ៉ីម៉ក នៅចំណុចមុខឃ្លាំងស្តុកសម្ភារ:អគ្គិសនី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ម៉ាន់ រៀម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ១GX-9875 របស់ជនរងគ្រោះឈ្មោះ ជា ស៊ីវណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងដឹកគ្រឿងអគ្គិសនី ស្នាក់នៅផ្ទះលេខ២៦ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាក DAELIMPITIPLUS ពណ៌ក្រហម ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1GX-9875 ប្រគល់ឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់