ភ្នំពេញ: នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីជិតថ្ងៃត្រង់ លោកឯក ឃុនដឿន អភិបាលនៃគណ:អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែង ធ្វើការឃាត់ខ្លួនមនុស្សចំនួន១២នាក់ រួមនឹងវត្ថុតាង ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។
តាមប្រភពព័ត៌មានឱ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព ចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅត្រង់ចំណុចខាងលើ ។
ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១២នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន៖ បៀរ ១ កេសធំ និង ២សុងតូច រថយន្ត០២ គ្រឿង និងម៉ូតូ០១ គ្រឿង ។
ក្រោយពេលកើតហេតុ ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕
មតិយោបល់