ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Miranda Kerr និង Orlando Bloom កំពុង​ដំណើរការឯកសារ​លែងលះ​ឲ្យជ្រះស្រឡះ​

អតីតគូស្នេហ៍ស្រស់សោភា និងស្រស់សង្ហារ នាង Miranda Kerr និង Orlando Bloom កំពុងតែរៀបចំឯកសារដើម្បីលែងលះគ្នា ឲ្យជ្រះស្រឡះ ។​
​តារាម៉ូដែលរបស់ អូស្រ្តាលី Miranda Kerr និង តួប្រុសរបស់ចក្រភពអង់គ្លេស Orlando Bloom នៅពេលនេះ​កំពុងរៀបចំ​បញ្ចប់កិច្ចដំណើរការ​ដោយនីតិវិធី លែងលះជាផ្លូវការ ខណៈលែងរស់នៅ​ជាមួយនឹងគ្នា​​យូរក្រែលហើយនោះ​។​

បើតាមរបាយការណ៍ព័ត៌មានបរទេសនានា​បាន​ចុះផ្សាយថា Miranda និង Orlando ​គេនៅតែជឿជាក់ថាតារាពីរដួងនេះ អាចនឹ​ង​ជុំគ្នាវិញ ក៏ប៉ុន្តែ​ Orlando Bloom ចង់បំពេញ​​សំណុំឯក​សារលែងលះឲ្យបានឆាប់ៗ​ទៅវិញ​។​

ព័ត៌មានខាងលើ បានបញ្ជាក់ថា តារា​ម៉ូដែល​ដ៏សិចស៊ីវ័យ ៣០ ឆ្នាំ នៅតែរកមធ្យោបាយ ​ដើម្បីប្រឈមមុខ ជាមួយនឹង​ទំនាក់ទំនង​ដែលបានបញ្ចប់នេះ ដោយព្យាយាមចំពោះ​ Orlando ហើយ ប្រហែលអាចនឹងជួបជុំខ្លួនវិញ និងកូន ​នៅពេលអនាគត់ ។ នេះបើតាមសម្តីរបស់នាង ប្រាប់ទស្សនាវដ្តី Grazia ។​

ថ្មីៗនេះដែរគូស្នេហ៍នេះក៏បានជួបគ្នានៅក្នុងកម្មវិធី Vanity Fair ដែលជា​កម្មវិធីប្រគល់ពានរង្វាន់ Oscars ធ្វើឡើងនៅ Los Angeles ។ ក្នុងពេលនោះ Miranda កំពុងផ្តល់បទសំភាស ស្រាប់តែ Orlando ​ មកសរសើរ និងថើបថ្ពាល់របស់នាង​។ មកទល់នឹងពេលនេះ គូស្នេហ៍នេះ​នៅតែរក្សា​អាថ៌កំបាំង​ ចំពោះការបែកបាក់គ្នា ​ដោយ​គេមិនដងថា មូលហេតុអ្វីឡើយ​៕​
2014-03-13_150945

មតិយោបល់