ភ្នំពេញៈ ម៉ូតូមួយគ្រឿងជិះដោយយុវជន៣នាក់ ក្នុងល្បឿនលឿន បានជ្រុលទៅបុកជញ្ចាំងរបងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្ដាលឲ្យស្លាប់ និងរបួសតែម្ដង ដោយហេតុការណ៍បានកើតកាលពីម៉ោង១២និង៤០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១A ភូមិលេខ២ ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះទាំង៣នាក់នោះទី១.ឈ្មោះ សន សៀងហេង ភេទប្រុស អាយុ២២ឆ្នាំស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់តាខ្មៅ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ជាអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ទី២.ឈ្មោះ រ៉ន ស៊ីណេត ភេទប្រុស អាយុ២២ឆ្នាំ ទីកន្លែងកំណើតភូមិព្រែកឃុំត្រើយស្លា ស្រុកស្អាងបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង មុខរបរ កសិករ (ម្ចាស់ម៉ូតូរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង)។ ទី៣.ឈ្មោះ លីន ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅសង្កាត់តាខ្មៅ (របួសស្រាល)។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យុវជនទាំង៣នាក់ខាងលើបានជិះម៉ូតូម៉ាកហុងដា C125 ស៊េរី២០០៨ ពណ៌ខ្មៅ ស្លាកលេខកណ្ដាល 1J-5424 បើកបរពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកជញ្ជាំងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ និងរបួសតែម្ដង។
ក្រោយកើហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ បន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដឹកយកទៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូបានប្រគល់ជូនម្ដាយជនរងគ្រោះវិញ៕
មតិយោបល់