ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូបើកឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកឧដុង្គ

កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៣ រោច ខែ ស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០ នាទី នៅលើផ្លូវក្រាលកៅស៊ូលេខ 1KS1 ត្រង់ចំណុច ភូមិគង់លឹង្គ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១ គ្រឿងម៉ាក SIRUS ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រ៉ន ភារម្យ ភេទ ប្រុស អាយុ ២២ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិច លុះបើកទៅដល់ ចំណុចខាងលើបានបើកទៅបុកម៉ូតូ ០១ គ្រឿងម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1S.7218 បើកបរដោយឈ្មោះ សនមេសា ភេទ ប្រុស អាយុ ២១ ឆ្នាំ (ស្លាប់) រស់នៅភូមិតាគាំ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យស្លាប់មនុស្ស ០១ នាក់ ប្រុស (ឈ្មោះ សន មេសា បានប្រគល់សព ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី) និងរងរបួសធ្ងន់មនុស្ស ០១ នាក់ប្រុស(ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ)

ចំពោះវត្ថុតាងម៉ូតូទាំង ០២ គ្រឿងខាងលើរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *