ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ តែត្រូវម្ចាស់ឃើញ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ កន្លែងអ៊ុតស្កុតម៉ូតូ ក្បែរផ្សារកាណាស៊ីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ប៉ែន ស្រស់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកកន្លែងអ៊ុតស្កុតម៉ូតូកន្លែងកើតហេតុ រួចហើយក៏ទុកម៉ូតូនៅផ្នែកខាងមុខ រួចដើរចូលក្នុង ស្រាប់តែលេចមុខជនសង្ស័យខាងលើ ធ្វើដំណើរថ្មើជើងមកធ្វើសកម្មភាពលួច បម្រុងជិះចេញតែត្រូវម្ចាស់ឃើញ ស្រែកឆោឡោនាំគ្នា ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ និងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់