ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿន ជ្រុលបុកតូបលក់ភេសជ្ជៈ បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

កំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនមួយយ៉ាងលឿន បានជ្រុលទៅបុកតូបលក់ភេសជ្ជ:មួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ និងម្ចាស់តូបម្នាក់កំពុងអង្គុយលេងទីនោះបានរងរបួសផងដែរ ទីតាំងស្ថិតត្រង់ចំណុចមុខផ្ទះឈ្មោះ យុត យ៉យ ក្នុងភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយឈ្មោះ សេង ដានី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ប្រដិន ឃុំសំប្រោជ ស្រុកស្ទោង ខេត្ដកំពង់ធំ បានជិះម៉ូតូមួយគ្រឿងម៉ាក CB 400CC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU.0261ជិះពីទិសខាងត្បូង ទៅទិសខាងជើង បើកបរក្នុងល្បឿនយ៉ាងលឿន ។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកតូបលក់ ភេសជ្ជ:មួយកន្លែង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ហើយក៏បានប៉ះចំម្ចាស់តូប ឈ្មោះ យ៉យ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ កំពុងតែអង្គុយលេងនៅក្នុងតូបខាងលើនោះ បណ្ដាលឲ្យរងរបួសស្រាលផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង តាមនីតិវិធីច្បាប់ ។ បន្ទាប់មកក៏បានប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់