ព័ត៌មានជាតិ

មិត្ត​ស្រី​​ចិត្ត​អប្រិយ​ខឹង​​សង្សារ​មិនទិញ​បារី​ឲ្យ​​​​​​​ដុត​​លីអូ​មិត្ត​ប្រុស​កំពុង​ស្លៀក

អាមេរិក៖ស្ត្រីម្នាក់​អាយុ ២១ ឆ្នាំ ​ដែល​រស់នៅ​​ទីក្រុង Carson ,Nevada សហរដ្ឋ​អាមេរិក ​​បច្ចុប្បន្នកាល​កំពុង​​ប្រឈមមុខ នឹង​ការ​ចោទ​ប្រកាន់ ​ពី​​ចេតនា​បង្ករ​​​ឲ្យមានភ្លើងឆេះយ៉ាង​​ធ្ងន់ធ្ងរ​ ​បន្ទាប់ពីដុត​​ខោ​ក្នុង ខណៈដែលគូស្នេហ៍​មិនទិញបារី​ឲ្យនាង​។​
bunning
​ស្ត្រី​ដែលបង្ករ​ហេតុនេះ​មាន​ឈ្មោះថា Amber Lynn Gray ​ត្រូវបានចាប់ខ្លួន​​កាលពីព្រឹក​ថ្ងៃ អង្គារ ​ខែ វិច្ឆិកា កន្លងទៅ ។​តាមរបាយការណ៍​​ប៉ូលិស​បាន​ឲ្យដឹងថា ​​គ្រោះថ្នាក់នេះបានកើតឡើង ​មុនដំបូងបំផុតអ្នកទាំងពីរបានផឹកជាមួយនឹងគ្នា បន្ទាប់មក​ស្រាប់តែនាង Amber Lynn Gray ​ដុត​ខោ​ក្នុង ​​របស់មិត្តប្រុស ​និងវាយមុខ​ ។​ប៉ុន្តែប៉ូលិស​មិនបាន​រកករណី ដែលបង្កឲ្យមាន​គ្រោះថ្នាក់ដល់មុខ​នោះទេ​ ហើយ​អា​អូន​តូច​​ក៏​មិនប៉ះពាល់នោះដែរ​។ ​​បុ​រសពីនាក់​ដែលជាសាក្សីក្នុងហេតុការណ៍នោះបាន ​និយាយថា ពួកគេឃើញ ​នាង Gray ពិតជា​ប្រព្រឹត្តិអំពើខាងលើមែន​ ដោយ​ដុត​​​​ខោក្នុង​​របស់បុរស​ ដោយ​ប្រើ​ដែកកេះ​​ញាត​បញ្ចូល​ក្នុង​ខោ​។​

មិត្តប្រុសរបស់នាង​បាននិយាយថា ​មូលហេតុ​នៃជម្លោះ​នេះ គឺដោយសារតែ​​គាត់ បានទៅ​ហាង​គ្រឿងទេស ​តែ​មិនបានទិញបារី​​ដល់ Gray ​ដែល​ធ្វើ​ឲ្យនាង​ខឹង​សម្បារ​យ៉ាងខ្លាំង​ដល់ថ្នាក់​​​បង្ក​​ហេតុការណ៍​នេះ កើតឡើង​៕​

មតិយោបល់