ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ ២គ្រឿងខណៈពេលដែលបើកបញ្ច្រាសទិសគ្នាបណ្ដាលឲ្យបុកគ្នាពេញទំហឹងរងរបួសធ្ងន់ទាំងសងខាងបញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូឌ្រីមសង់ឆ្នាំ២០១៩ ពណ៌ខ្មៅមួយគ្រឿងបើកបរដោយយុវជនម្នាក់ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-1935 បានបើកបរក្នុងទិសដៅពីលិចមកកើតស្របពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូម៉ាកនិចពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FA-1454 យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងធ្វើការបាញ់ថ្នាំយកដាក់អែបខាង និងរាយការណ៍ទៅផ្នែកជំនាញនៃចរាចរណ៍អធិការដ្ថាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់