ម៉ូតូបុកជាមួយ Pass App បណ្តាលឲ្យបាក់.ក ម៉ូតូសំណាងមនុស្សរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាង Pass App បុកជាមួយម៉ូតូនៅចំណុចផ្លូវកែងបណ្តាលឲ្យរងការខូចខាតនិងមនុស្សរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងគេបានឃើញ Pass App ពណ៍សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1HI-1939 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុបានបត់ឆ្វេងស្របពេលនោះមានបុរសម្នាក់បើកម៉ូតូម៉ាកវ៉េវពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1I-6342 បើកបរទិសដៅពីកើតទៅលិចបានបុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូបាក់ដាច់ត្រឹម.ក និងមនុស្សររបួសស្រាល ចំណែក Pass App រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាចុងក្រោយភាគីទាំងសងខាងព្រមចេញថ្លៃជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុព្រោះមិនចង់វែងឆ្ងាយ៕

មតិយោបល់