ខេត្តបន្ទាយមានជ័យ ៖ មានករណីឃាតកម្មមួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនិង២នាក់ទៀតរងរបួសធ្ងន់ខណៈប្រភពនានាសង្ស័យថាបណ្តាលមកពីរឿងប្រចណ្ឌឬស្នេហាត្រីកោណតែត្រូវសាច់ញាតិបដិសេធ ចំណែកឯសមត្ថកិច្ចក៏មិនអាចសន្និដ្ឋានជារឿងអ្វីឲ្យពិតប្រាកដនោះដែរ ។ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទីទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរី សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អ្នកពាក់ព័ន្ធក្នុងហេតុការណ៍
១.ឈ្មោះ ដោយ សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់)នៅនឹងកន្លែង ។
២.ឈ្មោះ អ៊ុំ ដានី ភេទស្រី អាយុ៣៦ឆ្នាំ ម្ចាស់ផ្ទះកើតហេតុ រស់នៅក្នុងភូមិចាន់គិរី សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(របួសធ្ងន់) ។
៣.ឈ្មោះ ហុង សុភក្រ ហៅថុង ភេទប្រុស (ជនដៃដល់) រស់នៅក្នុងភូមិចាន់គិរី សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៤.ឈ្មោះ សំរ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុង ភូមិចាន់គិរី សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រត់រួចទាន់ពេល) ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា៖ មុនកើតហេតុនៅម៉ោង១៨និង៣០នាទីថ្ងៃដដែលនៅតូបលក់ដូររបស់ស្ត្រីឈ្មោះអ៊ុំ ដានី មានកាជួបជុំផឹកស៊ី មួយដោយអ្នកចូលរួមមានឈ្មោះដោយ សារ៉េតនិងសំរ៉ា។នៅពេលបុរសទាំង២កំពុងអង្គុយផឹកស៊ីនៅតូបស្ត្រីខាងលើស្រាប់តែជនសង្ស័យឈ្មោះ ហុង សុភក្រហៅ ថុង មិនដឹងដើរមកពីណាហើយស្រែកឡាំប៉ារករឿងដោយចោទស្ត្រីឈ្មោះអ៊ុំ ដានីថា ម្តេចនាងឯងហ៊ានក្បត់ចិត្តក្បត់ថ្លើមអញខណៈនោះស្ត្រីរងគ្រោះក៏តបថាបងឯងគ្មានអីពាក់ព័ន្ធនិងខ្ញុំទេនិងប្រាប់ថាឈ្មោះសំរ៉ានិងដោយសារ៉េតមកអង្គុយលេងទេ។បន្ទាប់ពីស្ត្រីនោះនិយាយចប់ ជនបង្ករនិយាយថាអញនិងសម្លាប់ឲ្យងាប់ទាំងអស់ បន្ទាប់មកបានដកកូនកាំបិតចុងស្រួចដង ពណ៌ខ្មៅ ចេញពីក្នុងជើងខោខាងស្តាំចាក់លើឈ្មោះសំរ៉ា តែឈ្មោះដោយ សារ៉េត បានលោតទៅឃាត់ក៍ត្រូវជនបង្ករចាក់ត្រូវចំពោះជាច្រើនកន្លែងរត់ទៅដួលលើដងផ្លូវនិងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ក្រោយបង្ករទៅលើឈ្មោះដោយ សារ៉េត រួចជនដៃដល់បានស្ទុះទៅចាក់ស្ត្រីរងគ្រោះត្រូវចំពោះរបួសធ្ងន់បន្ទាប់មកជននេះបានព្យាយាមប្រុងអាករខ្លួនឯងតែត្រូវអ្នកស្រុកនាំគ្នាឃាត់ទាន់និងស្វាគមន៍ម៉ាទ្រមរបួសធ្ងន់លើផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីទាំងស្ត្រីរងគ្រោះ ឈ្មោះអ៊ុំ ដានីនិងជនដៃដល់ផងដែរ។
ជុំវិញករណីនេះប្រភពនានាបានលើកឡើងផ្សេងគ្នាៗខ្លះសង្ស័យថាជារឿងស្នេហាត្រីកោណខណៈខ្លះថាអាចជារឿងប្រចណ្ឌខុសរឿងពីសំណាក់ជនបង្ករព្រោះធាតុពិតស្ត្រីរងគ្រោះត្រូវសាច់ញាតិអះអាងថាមានប្តីមានកូនត្រឹមត្រូវ។សាច់ញាតិស្ត្រីរងគ្រោះបានប្រាប់តាមទូរស័ព្ទថាធាតុពិតជនបង្ករជាបុរសពោះម៉ាយកូន១នៅជិតផ្ទះជនរងគ្រោះដែរឯបុរសដែលស្លាប់ក៍នៅជិតគ្នា។សាច់ញាតិប្រាប់ទៀតថាស្ត្រីរងគ្រោះមានប្តីនិងកូនប្រុសស្រី៣នាក់ប៉ុន្តែបុរសជាប្តីជាប់ធ្វើការងារជាសន្តិសុខកាស៊ីណូមួយនៅឯច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យហើយថាពេលនេះបុរសជាប្តីកំពុងមើលថែប្រពន្ធក្នុងមន្ទីរពេទ្យទៀតផង។
ចំណែកសមត្ថកិច្ចមិនទានហ៊ានអះអាងជាករណីអ្វីឲ្យប្រាកដទេទាក់ទងនឹងរឿងឃាតកម្មនេះ ព្រោះជនដៃដលត្រូវរងរបួសធ្ងន់ដេកនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនផងដែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់