ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណជាង ២៨ពាន់លីត្រ ត្រូវបានបំផ្លាញចោល នៅខេត្តតាកែវ

តាកែវៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCFបានឲ្យដឹងថា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការឯកភាព និងទទួលបានដីការពីសំណាក់ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តតាកែវ បានធ្វើការបំផ្លាញចោលនូវអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ២៨,៣២០ លីត្រ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវផងដែរ។

គួរបញ្ជាក់ផងដែរថា អាល់កុលក្លែងក្លាយ (មេតាណុល) ទាំងនេះបានមកពីការចាប់បាន និងដកហូតពីឈ្មួញនាំចូល និងចែកចាយមិនសុចរិតនាពេលកន្លងមកក្នុងខេត្តតាកែវ។

មតិយោបល់