ព័ត៌មានជាតិ

សង្ស័យភ្លើងប្រចណ្ឌ! បុរសម្នាក់បាញ់សម្លាប់នារីជាសង្សារ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ: នៅវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានករណីបុរសជាសន្តិសុខម្នាក់ សង្ស័យភ្លើងប្រចណ្ឌ បានដកកាំភ្លើងខ្លីម៉ាក54 បាញ់សម្លាប់នារីម្នាក់ជាសង្សារ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែង មហាវិថីព្រះស៊ីសុវត្ថិ ត្រង់ចំណុចអតីតក្លឹបកម្សាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនដៃដល់ឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ជាង មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុ ។ ចំណែកនារីរងគ្រោះឈ្មោះ ទូច សំអាង អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ។

ហេតុការណ៍ផ្ទុះអាវុធខាងលើនេះ កើតឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយសារមុនកើតហេតុ ជនដែលជាខ្មាន់កាំភ្លើង បានឈ្លោះប្រកែកគ្នាជាមួយនារីម្នាក់ ដែលត្រូវជាសង្សារនឹងគ្នា ។ បន្ទាប់មករហូតឈានដល់ខាងបុរស បានយកកាំភ្លើងខ្លីមួយដើម ម៉ាក54 បាញ់ទៅលើនារីរងគ្រោះមួយគ្រាប់ចំត្រង់ចំណុច បំពង់កធ្លាយដល់សួតស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រួចហើយបុរសដែលជាខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាលចំនួនមួយគ្រាប់ស្លាប់ភ្លាមៗតែម្តង ។ លុះរហូតដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបបង្កការភ្ញាក់ផ្អើលកើតឡើងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើកោសល្យវិច្ច័យសាកសពទាំងពីរនាក់ខាងលើ ។ រួចហើយសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់