ព័ត៌មានជាតិ

សិង្ហបុរី បារម្ភខា្លចការឡើងកាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន អាចនឹងបង្កើនអំពើភេរវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍

(សិង្ហបុរី)៖ ទីភ្នាក់ងារសន្តិសុខជាច្រើនកំពុងព្រួយបារម្ភខា្លចក្រែងថាការឡើងកាន់អំណាចជាថ្មីរបស់ក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន អាចនាំឲ្យអំពើភេរវកម្មកើនឡើង នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី លោក K Shanmugam នៅថ្ងៃសុក្រនេះ។

បើតាមលោក Shanmugam ការព្រួយបារម្ភបែបនេះកើតមានឡើងដោយសារតែ អំឡុងរបបដឹកនាំលើកមុនរបស់តាលីបង់ អាហ្កានីស្ថានធ្លាប់បានផ្តល់ជម្រក សុវត្ថិភាព សម្រាប់ក្រុមជនដែលនឹងក្លាយជាភេរវករ ពីតំបន់អាស៉ីអាគ្នេយ រួមទាំងពីសិង្ហបុរីផងដែរ។ លោក Shanmugam បានបញ្ជាក់ដូច្នេះថា «តើវានឹងអាចកើតឡើងទៀតទេ។ មនុស្សជាច្រើនកំពុងបារម្ភអំពីរឿង ហើយខ្ញុំបារម្ភថាអំពើភេវកម្មនៅអាស៉ីអាគ្នេយ៍ក៏អាចនឹងកើនឡើងដែរ»។

ក្រោយក្រុមតាលីបង់បានប្រកាសជាផ្លូវការអំពីសមាសភាពរដ្ឋាភិបាល ថ្មីសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងសប្តាហ៍នេះ ប្រទេសជាច្រើនបានបង្ហាញក្តីបារម្ភរបស់ ពួកគេ ដោយសារតែក្នុងគណៈរដ្ឋមន្រ្តីថ្មីនេះ មានទាំងអតីតបុគ្គល ដែលធ្លាប់ជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ Guantanamo របស់សហរដ្ឋអាមេរិក ហើយរដ្ឋមន្រ្តីមហាផ្ទៃ លោក Sirajuddin Haqqani កំពុងស្ថិតនៅក្នុងបញ្ជីភេរវកររបស់អាមេរិក៕

ប្រភព៖ CNA

 

មតិយោបល់