ភ្នំពេញៈ ករណីលួច(លុយនិងសម្ភារៈ) នៅចំណុចផ្ទះលេខ១៦AEo ផ្លូវ៣៦១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ០៨-០៩-២០២១ ម៉ោង ១២និង៣៥នាទី។
ជនរងគ្រោះឈ្មោះ គុន ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ផុន ម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិន ពិតប្រាកដ។
បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី គុន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានរៀបចំទុកដាក់អីវ៉ាន់នៅក្នុងផ្ទះ រួចបិទទ្វារផ្ទះ ដោយពុំបាន ចាក់សោទេ រួចនាំគ្នាដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ ០៥នាក់ ឈ្មោះផុន ម៉ៅ, ឈ្មោះធី គុន, ឈ្មោះ ឌី, ឈ្មោះទិត្យ និងឈ្មោះណាង នាំគ្នាបើកទ្វារផ្ទះជនរងគ្រោះ ចូលលួចលុយជាង ១,០០០ដុល្លារ, ក្រវិលកំប៉ុងស្រាបៀរចម្រុះត្រូវរង្វាន់ ០៤ថង់ (សរុបលុយប្រហែល ៤,០០០ដុល្លារ) និងកាតទូរស័ព្ទគ្រប់ប្រព័ន្ធជាច្រើន (សរុបលុយប្រហែល ៣,០០០ ដុល្លារ) នាំគ្នាគេចខ្លួន ដោយជនសង្ស័យឈ្មោះផុន ម៉ៅ បានលុយ១០ដុល្លារ។ លុះដល់ថ្ងៃទី ០៩-០៩-២០២១ ម៉ោង ៣និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះ ផុន ម៉ៅ នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ បញ្ជូនមក អធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០១ឆ្នាំ ក្នុងឆ្នាំ២០១៨ ពីបទ ៖ លួច និងប្រើប្រាស់ថ្នាំញៀន ៕
មតិយោបល់