ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ព្រះសីហនុ: ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង២២និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅចន្លោះគីឡូម៉ែត្រលេខ ១៨២-១៨៣ ស្ថិតក្នុងភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក អ៊ិចសង់ទ័រ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿង (មិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់) ។ ករណីនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ហ៊ីម គង់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរត្រាវ ឃុំអណ្ដូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ ។ បន្ទាប់មកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់់ តាមនីតិវិធីច្បាប់ ៕

មតិយោបល់