ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតបុកម៉ូតូកង់បី បណ្តាលឲ្យរងរបួសធ្ងន់០២នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលបុកម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់០២នាក់ ស្ថិតតាមបណ្ដោយផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH-3545 មាននារីអ្នករួមដំណើរជាមួយម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៣ ទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-3635 បើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាសគ្នាក្នុងលឿនល្បឿន បានរេចង្កូតជ្រុលបុកម៉ូតូកង់បីពេញទំហឹង ធ្វើឲ្យអ្នករួមដំណើរ ធ្លាក់ពីលើម៉ូតូកង់បី រងរបួសធ្ងន់ និងអ្នកបើកបររងរបួសបែកក្បាល រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ចំណែករថយន្តបង្កបាក់ ក្រឡេកង់ទៅមុខលែងរួច ។ ភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាប់ផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់