ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ តនិងម៉ូតូ​ បណ្តាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែង

មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បត៍០៦រោជខែផល្គុនឆ្នាំជូតទោស័ក.ព.ស២៥៦៤ត្រូវនិងថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង ១១និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាដោយរថយន្ត បើកពីទិសខាងលិចទៅទិសខាងកើត បណ្តាលអោយបុកជាមួយម៉ូតូម៉ាក ឆ្លាម ពណ៌ក្រហម គ្មានផ្លាកលេខ ដោយភាគីជាអ្នកបើកបរម៉ូតូជិះចេញពីកើតទៅលិចករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅត្រង់ចំណុចភូមិពូឆបឃុំដាក់ដាំ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៨–៩ លើដងផ្លូវជាតិ៧៦A ។

ចំពោះអ្នកបើកបររថយន្តពុំទាន់បានស្គាល់អត្តសញ្ញាណនៅឡើយដោយបានបើករថយន្តរត់គេចខ្លួនបាត់។

ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូឈ្មោះ​ ញ៉ាញ់ សុខ ភេទប្រុស​អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង ប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់