ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នករត់តាក់ស៊ីម្នាក់ ពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់ និងបើកបរក្រោមឥទ្ធិពលសារធាតុញៀន

កំពង់ឆ្នាំង: នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១ និង៣០នាទី កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀន អធិការស្រុកជលគិរី បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគ្រី នៅចំណុចទំនប់ តាកុយលូទី៣ ស្ថិតក្នុងភូមិសាស្រ្តភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័ម្នាក់ ពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរ ប្រើប្រាស់នឹងបើកបរ ស្ថិតក្រោមឥទ្ធិពល នូវសារធាតុញៀន ។

ជនសង្ស័យឈ្មោះ ចម្រើន តុលា (ហៅអាគាំង) ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់ឡានតាក់ស៊ី រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរីខេត្តកំពង់ឆ្នាំ ។ ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន០៨កញ្ចប់ រថយន្ត០១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ 2AB.9629 ទូរស័ព្ទ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ៕

មតិយោបល់