កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី ចំណុចភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល ។
-ជនរងគ្រោះ០១នាក់ ឈ្មោះ ខុម ចន្ថា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀន មានទីលំនៅភូមិ អន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
-ជនសង្ស័យ០១នាក់(ឃាត់ខ្លួន) ឈ្មោះ រិទ្ធអូនទូច ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្កកណ្ដាល។
•វត្ថុតាងចាប់យករួមមាន:
ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខ 1U-1255 (ជារបស់ជនរងគ្រោះរកឃើញវិញ)។
សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ បានជិះម៉ូតូចំនួន០១គ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1U-1255 ត្រឡប់មកពីផ្ទះម្តាយវិញ ដោយបានទុកម៉ូតូនៅក្រោមផ្ទះដោយមិនបានដកសោរម៉ូតូចេញទេ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹក រួចហើយបានចេញពីបន្ទប់ទឹកវិញ បានឃើញជនសង្ស័យបណ្ដើរម៉ូតូចេញទៅក្រៅផ្ទះ រួចហើយកាច់សោរម៉ូតូបញ្ឆះជិះចេញទៅបាត់ទៅ ។
រួចហើយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាលព្រែកអំបិលអោយជួយអន្តរាគមន៍ ។
លុះថ្ងៃទី៣០ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ០៧នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលព្រែកអំបិល បានឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ភូមិព្រែកគ្រួស ឃុំព្រែកអំបិល រួមទាំងវត្ថុតាងម៉ូតូខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន៕
មតិយោបល់