-

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់០២នាក់

ព្រះសីហនុ: នៅវេលាម៉ោង១៩និង០៥នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់០២នាក់ នៅចន្លោះគីឡូម៉ែត្រលេខ ២១០-២១១ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកបរមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក អ៊ិចសង់ទ័រ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ១GC-៤៤៨៧ ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យខ្ទាតទៅប៉ះជាមួយម៉ូតូមយគ្រឿងទៀតម៉ាក ហ្សូមើអ៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ១G-៥៣១៤ ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។ ករណីនេះបណ្ដាលឲ្យ៖ ១-អ្នកបើកបរម៉ូតូ អ៊ិចសង់ទ័រ (ស្លាប់) នៅកន្លែងកើតហេតុ (មិនទាន់ស្គាល់អត្តសញ្ញាណ) ។ ២-អ្នកបើកបរម៉ូតូ ហ្សូមើអ៊ិច ឈ្មោះ ហៀប ហូង ស្រី អាយុ១៩ ទីលំនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួស ។ ៣-អ្នករួមដំណើរម៉ូតូ ហ្សូមើអ៊ិច ឈ្មោះ នាក់ គ្រីសស្តា ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួស ។

ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចបាត់ ចំណែកអ្នករបួសបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមួយកន្លែង រីឯសាកសពជនរងគ្រោះជំនាញចរាចរណ៍ កំពុងស្រាវជ្រាវរកអត្តសញ្ញាណ និងវត្ថុតាងបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

មតិយោបល់