ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងដឹកទំនិញតាមអនឡាញដូចគ្នា បានព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ: ម៉ូតូពីរគ្រឿងជាអ្នកដឹកទំនិញតាមអនឡាញដូចគ្នា បានព្រលះគ្នាពេញទំហឹង បណ្តាលឲ្យភាគីម្ខាងរងរបួសស្រាលឯភាគីម្ខាងទៀត រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R៨កែងនឹងលេខ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម៉ូតូ ម៉ាក suzuki Let’s ពណ៌សទឹកប្រាក់ពាក់ស្លាកលេខព្រៃវែង 1P.4812 ដោយមានភ្ជាប់ជាមួយធំដឹកឥវ៉ាន់ swag staff I’m here for you រងរបួសស្រាល។
ម៉ូតូ ឌ្រីម ពាក់ស្លាកលេខភ្នំពេញ1IC 2609បេីកដោយបុរសដឹកឥវ៉ាន់ញ៉ាំ២៤រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមខាងលេីជិះតាមបណ្ដោយផ្លូវ R៨ក្នុងទិសដៅពីកេីតទៅលិចតាមបណ្តោយផ្លូវ៥៦៦លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូលែតខាងលេីបេីកក្នុងទិសដៅពីត្បូងទៅជេីងបានជ្រុលបុកពេញទំហឹងបណ្តាលឱ្យម៉ូតូទាំងពីរងការខូចខាតឯតៃកុងម៉ូតូឌ្រីមរងរបួសធ្ងន់។

ក្រោយពីកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន បាន មកដល់ ពិនិត្យ មើល និង ទាក់ទង រថយន្ត ដឹក ទៅសង្គ្រោះនៅមន្ទីពេទ្យឯម៉ូតូទាំងពីគ្រឿងប្រគល់ឱ្យជំនាញខណ្ឌចាត់ការបន្ត៕

មតិយោបល់