ព័ត៌មានជាតិ

រថយន្ត​ដឹក​បន្លែ​ដាច់​កង់​ក្រោយ​ផ្អៀង​ក្រឡាប់​ចាក់​បន្លែ​ចោល​ពេញ​ផ្លូវ​

​រាជធានី​ភ្នំពេញ ៖ រថយន្ត​នី​សាន់​ធុន​៥​តោន​ដឹក​បន្លែ​បាន​ដាច់​កង់​ក្រឡាប់​ទៅ​ជំ​ហៀ​ង បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ចាក់​បន្លែរ​ចោល​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​១៧​ខែ​មីនា ឆ្នាំ​២០១៤ នៅត្រង់​ចំណុច​មុខ​បុរី​ពិភពថ្មី​ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិតនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក នី​សាន់ ធុន​ចំណុះ​៥​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3635 ដឹក​បន្លែ​ពេញ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ត្រង់​ចំណុច​មុខ​បុរី​ពិភពថ្មី​ចំការ​ដូង រថយន្ត​នេះ​ក៏​បាន​ដាច់​កង់​ខាងក្រោយ​ផ្នែក​ខាងស្ដាំ​បណ្ដាល​អោយ​ផ្អៀង​ក្រឡាប់​ទៅ​ជំ​ហៀ​ង​ចាក់​បន្លែ​ចោ​ពេញ​ផ្លូវ សំណាង​ដែល​មិន​បណ្ដាល​អោយ​នរណា​រងរបួស​ឡើយ​។​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ជួយ​សំរួល​ចរាចរ ហើយ​ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​តួ​រី​ស​៣-៤​គ្រឿង​មក​ដឹក​បន្លែ​នោះ​ចេញពី​រថយន្ត ដើម្បី​ស្ទូច​រថយន្ត​យក​ទៅ​ជួសជុល​ឡើងវិញ​។

​ចំពោះ​ករណី​ចរាចរ​ខាងលើ​នេះ​សមត្ថកិច្ច​មិនបាន​ធ្វើ​ការផាកពិន័យ​ឬ​ឃាត់​រថយន្ត​ទុក​នោះទេ ដោយសារ​រថយន្ត​នេះ​បង្កហេតុ​ដោយ​ខ្លួនឯង​និង​មិន​បណ្ដាល​អោយ​នរណា​រងរបួស ឬ​បំផ្លាញ​ដល់​សម្បត្តិ​របស់​រដ្ឋ​ឡើយ​៕

2014-03-18_130800

មតិយោបល់