ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ទាន់រាយការណ៍ ជូនសមត្ថកិច្ចចុះឃាត់ភ្លាមៗ

ភ្នំពេញ: ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង០៥ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ៣ ផ្លូវ១៩៤៦ ភូមិឧុញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយេជនសង្ស័យម្នាក់ឈ្មោះ ធី ម៉ូវ (ដូរ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ បានធ្វើសកម្មភាព ប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ លី សុជាតា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៩៤៦ ភូមិឧកញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់គ្មាន , សម្ភារៈបន្សល់ទុក គ្មាន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *