ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងមនុស្សរងរបួស ស្ថិតតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1N-7424 បើកបរដោយបុរសម្នាក់ រងការខូចខាតយ៉ាងដំណំ។
ម៉ូតូសង់កូរ៉េ ពណ៌ក្រហម សណ្ដោងរ៉ឺម៉ក ក្រឡាប់ផ្ងារជើង រងការខូចខាត។
ក្រោយកើតហេតុភាគីទាំងពីរធ្វើការចរចាគ្នាបញ្ចប់រឿង ដោយភាគីខាងម៉ូតូរ៉ឺម៉ក ព្រមជួសជុលម៉ូតូឲ្យស្អាតដូចដើមវិញ ៕
មតិយោបល់