ព័ត៌មានជាតិ

ខណ្ឌឬស្សីកែវ សែនសុខនិងខណ្ឌព្រែកព្នៅ ម៉ោង១យប់ទើបមានភ្លើងវិញ!!

ភ្នំពេញ: យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥(GS5-F5) មូលហេតុបណ្តាលមកពីមានក្រុមហ៊ុនខ្សែកាបអុបទិចចិន ខួងដីប៉ះចំខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដីដែលធ្វើឲ្យមានកំហូចធ្ងន់ធ្ងរ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ៖ ១.ផ្លូវជាតិលេខ៥ ភូមិទួលគោក និងភូមិទួលសង្កែ សង្កាត់ទួលសង្កែ សង្កាត់ច្រាំងចំរេះ សង្កាត់ស្វាយប៉ាក និងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ, ២.ភូមិទួលសំរោងខាងត្បូង សង្កាត់សំរោង, ៣.ផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី, ៤.ភូមិត្រពាំងរាំង ភូមិត្រពាំងរាំងថ្មី ភូមិអន្លង់ក្ងាន២ និង ៣សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ៥.ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង១យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧៕

មតិយោបល់