ព័ត៌មានជាតិ

បង្ករ​ជា​រឿង​ភ្ញាក់ផ្អើល​ខណៈ​ឃើញ​បុរស​ម្នាក់​ដេក​ដកចង្កាមាន់​ក្បែរ​ចិញ្ចើម​ផ្លូវ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​គេ​

​រាជធានី​ភ្នំពេញ​៖ មានការ​ភ្ងាក់ផ្អើល​មួយ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង 6 និង​00​នាទី​ថ្ងៃ​ទី​04 ខែ​មេសា ឆ្នាំ​2014 នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​6 ត្រង់​ចំណុច​ក្រុមទី​8 ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ដកចង្កាមាន់​ក្បែរ​ចិញ្ចើម​ផ្លូវ​។

​បុរស​ដែល​គេ​ប្រទះឃើញ​ដេក​ដកចង្កាមាន់​ក្បែរ​ចិញ្ចើមផ្លូវ​ហើយ​ត្រូវបាន​គេ​សង្ស័យថា​ត្រូវ​ថ្នាំ​សណ្ដំ​នោះ​ឈ្មោះ ផន សោ​ភណ្ឌ ភេទ​ប្រុស អាយុ​27​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​សិលា ឃុំ​ព្រែក​សិលា ស្រុក​លលា​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង ។ បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការ​នោះ​បាន​អោយដឹងថា​៖ មុនពេល​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​3 ខែ​មេសា ឆ្នាំ​2014 ម៉ោង​ប្រហែល​ជា​11​យប់​គេ​ឮសូរ​សំឡេង​រថយន្ត​មួយ​គ្រឿង​ទំនងជា​បើក​បុក​មនុស្ស​ហើយក៍​បើក​គេចខ្លួន​បាត់​គេ​មិន​បាន​ចាប់អារម្មណ៍​ថា រថយន្ត​នោះ​បាន​បុក​មនុស្ស​នោះ​ទេ​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​បុរស​រងគ្រោះ​រូប​នោះ​បាន​ដេក​ដកចង្កាមាន់​ក្បែរ​ចិញ្ចើម​ផ្លូវើ​យ​ប្រជាពលរដ្ធក៍​បានទូ​រស​ព្ទ​ប្រាប់​សមត្តកិច្ច​មូលដ្ធាន​តែម្ដង​។

​ពេល​សមត្តកិច្ច​មកដល់ក៍​បាន​ធ្វើ​ការឆែកឆេរ​ក្នុងហោ​ប៉ាវ​ខោ​បុរស​រងគ្រោះ​រូប​នោះ​ក៍​បាន​ប្រទះឃើញ​នៅ​ក្នុង​កាបូប​ជនរងគ្រោះ​មាន​លុយ​ចំនួន​15​មឺ​ុ​នរៀល និង​ឯកសារ​មួយចំនួន​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ហើយក៍​ទៅប្រាប់​សាច់ញាតិ​។ បើ​តាម​ក្មេងស្រី​ម្នាក់​ឈ្មោះ ផន រ៉ានី ភេទ​ស្រី អាយុ​15 មុខរបរ​បុគ្គលិក​ភោជនី​ដ្ធា​ន​ម្លប់​ស្វាយ ស្នាក់នៅ​កន្លែង​ធ្វើការ​បាន​អះអាងថា នាង​គឺជា​ប្អូនស្រី​ជនរងគ្រោះ​ហើយ​បាន​ប្រាប់ថា​៖ បងប្រុស​របស់​នាង​ទើបតែ​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ប្រហែល​3​ថ្ងៃ​ប៉ុណ្ណោះ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​3 ខែ​មេសា ឆ្នាំ​2014 វេលា​ម៉ោង​ប្រហែលជា​3​រសៀល បងប្រុស​របស់​នាង​បាន​ទៅ​ផឹក​សី​ុ​ជាមួយ​មិត្តភ័ក្ររ​បស់​គាត់​តាំង​ពី​ពេល​នោះ​មក​ស្រាប់តែ​បាត់​រហូត​ពេញ​មួយ​យប់​លុះ​ព្រឹក​ឡើង​ត្រូវបាន​គេ​មក​ប្រាប់ថា បងប្រុស​របស់​នាង​បាន​ដេក​ដកចង្កាមាន់​នៅក្បែរ​ផ្លូវ​ពេលដែល​នាង​ទៅ​ដល់​ឃើញ​ហេតុ​ការ​បែបនេះ​នាង​ក៍​បាន​អង្វរ​អោយ​ប្រជា​ពលរដ្ធ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដើម្បី​ដឹក​បងប្រុស​របស់​នាង​ទៅ​មន្ទី​ពេទ្យ​។ បើ​តាម​ការ​សន្និដ្ធាន​ជំហាន​ដំបូង​របស់​សមត្តកិច្ច​មូលដ្ធាន​បានអោយដឹងថា ករណី​ខាងលើ​នេះ​មិនមែន​ជា​ករណី​ដាក់​ថ្នាំ​សណ្ដំ​យក​ទ្រព្យសម្បត្តិ​នោះទេ​គឺជា​ករណី​រថយន្តបុក​ច្រើនជាង​ព្រោះ​អី​នៅលើ​ដងខ្លួន​ជនរងគ្រោះ​គឺ​មាន​ស្នាម​អូស​ជាច្រើន​កន្លែង​៕​
2014-04-05_155011

2014-04-05_154947

មតិយោបល់