សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីលង់ទឹកស្លាប់ នៅចំណុចលូទឹកហូរខាងត្បូងភូមិដែលមានចំងាយ ១១០ម៉ែត្រ ស្ថិតនៅភូមិចារចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្មេងរងគ្រោះឈ្មោះ ស៊ីល ប្រែង ភេទប្រុស អាយុ ១១ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ ។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានអោយដឹងថា តាមការបំភ្លឺរបស់សាក្សីឈ្មោះ ណេត ខ្វាន់ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានបំភ្លឺឲ្យដឹថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ គាត់និងជនរងគ្រោះ បាននាំគ្នាទៅបង់សំណាញ់នៅមុខលូទឹកហូរខ្លាំងគួចរុំជើង នឹងសំណាញ់ បណ្ដាលឲ្យលង់ទឹកស្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានពិនិត្យលើខ្លួនប្រាណសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់