ព្រះសីហនុៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពយកកាបិតចាក់ទៅលើបុរសម្នាក់ បណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីឃាតកម្មនេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចអង់តែន012 ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនបង្ក ទី១ឈ្មោះ ម៉ាច ភេទប្រុស និងទី២.ឈ្មោះ យ៉ាវ ភេទប្រុស បានយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ វ៉ែន រ៉ៃ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅចំណុចកើតហេតុបណ្ដាលឲ្យស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពីធ្វើសកម្មភាពហើយ បង្កទាំង២បានគេចខ្លួនបាត់។
បច្ចុប្បន្នសាកសព ត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនបង្កទាំង២នាក់ ដែលកំពុងរត់គេចខ្លួន កម្លាំងអាវុធហត្ថស្រុកព្រៃនប់កំពុងស្រាវជ្រាវតាមចាប់ខ្លួន៕
មតិយោបល់