ព័ត៌មានភ្ជាប់ពាក្យរបស់តារាចម្រៀង Katy Perry និង John Mayer មិនទាន់នឹងបាត់រសាយផង ស្រាប់តែថ្មីៗនេះ ពួកគេបានអះអាងថា ពួកគេបានចែកផ្លូវគ្នា ប៉ុន្មានថ្ងៃកន្លងទៅហើយ។

ទំព័រ ABC News បានចុះផ្សាយឲ្យដឹងថា លោក John Mayer និង Katy Perry បានបែកគ្នា យ៉ាងសំងាត់បំផុត ប៉ុន្មានថ្ងៃកន្លងទៅនេះ។ ព័ត៌មាននេះដែរបានធ្វើឲ្យ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើល ព្រោះថាគូស្នេហ៍ទើបនឹងប្រកាសភ្ជាប់ពាក្យ និងប្រកាស រៀបការនៅខែ មិថុនា ។
តាមប្រភពព័ត៌មានមិត្តជិតស្និទ្ធរបស់ Katy Perry បានប្រាប់ដល់ទំព័រ Us Weekly ឲ្យដឹងថា ពួកគេបានបែកគ្នា ដោយសារតែមានភាពតានតឹងរឿងការងារនោះ ដែលដាក់សម្ពោធ ធ្វើឲ្យពួកគេឈ្លោះគ្នា នឹងសុំចែកផ្លូវគ្នា។
ទំព័រ ABC News ក៏បានបង្ហាញភស្តុតាងខ្លះថា នៅសប្តាហ៍នេះ អ្នកទាំងពីរមិនបានទៅណា មកណាជុំគ្នានោះទេ ជាក់ស្តែងមកពី Milan Fashion Week និង ការប្រគុំតន្ត្រីរបស់ Miley Cyrus នាង Katy មកម្នាក់ឯង ហើយក្នុងតន្ត្រី នោះនាង Miley Cyrus ក៏បានថើបជាមួយនឹង Katy ផងដែរ។
មតិយោបល់