បរទេស៖ គ្រូបង្វឹកប៉ទុយហ្គាល់លោក Jose Mourinho ដែលកំពុងដឹកនាំក្លឹប Roma នៅទឹកដីអ៊ីតាលីនោះកំពុងតែបានបង្ហាញចំណាប់អារម្មណ៍របស់លោកជាមួយនឹងកីឡាករខ្សែការពារម្នាក់ដែលធ្លាប់ធ្វើការនៅ Man UTD។
The Goal ជឿជាក់ថាលោក Mourinho នឹងបើកការចរចាក្នុងការនាំយកកីឡាករខ្សែការពារ Diogo Dalot
មកកាន់ទឹកដី Roma នៅក្នុងខែមករាខាងមុខនេះ។
គ្រូបង្វឹករូបនេះគឺជាបុគ្គលដែលបានផ្តល់តម្លៃខ្លាំងឲ្យកីឡាករ Dalot រូបនេះខ្លាំងតាំងតែពីពេលបានធ្វើការជាមួយគ្នានៅ Old Trafford មកម្ល៉េះហើយរំពឹងទុកថានឹងអាចទទួលបានការបញ្ចុះតម្លៃសម្រាប់កីឡាកររូបនេះ។
គួរឲ្យដឹងដែរថាកាលពីរដូវកាលមុន Dalot ធ្លាប់បានលេងឲ្យក្លឹបយក្ស AC Milan ពេញមួយរដូវកាលក្នុងនាមជាកីឡាករខ្ចីជើងដូចនេះជឿជាក់ថាគាត់មានបទពិសោធសមល្មមរួចទៅហើយដើម្បីលេងនៅអ៊ីតាលីនេះ៕
មតិយោបល់