ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ ស្រ្តីដែលត្រូវគេស្គាល់ថា ជាអ្នកមានឥទ្ធិពលមួយរូប ដែលសុំសិទ្ធិលាក់អត្តសញ្ញាណ បានបញ្ជូនវិដេអូឃ្លីបចំនួន៣ ស្រដៀងគ្នា ព្រមជាមួយនឹងការបកអាក្រាត ចំពោះអ្នកនាង សំ ប៉ូលីដា យ៉ាងចាស់ដៃ ពាក់ព័ន្ធនឹងរឿងដែលអ្នកនាងការពារមុខមាត់របស់ស្វាមី ក្នុងពេលដែលមហាជនគ្រប់គ្នា សុទ្ធតែដឹងថា អ្នកនាងពិការ និងមានរបួសធ្ងន់លើកចុងក្រោយ គឺជាស្នាដៃរបស់លោក ស្វាយ ស៊ីសុថា ជាស្វាមីអ្នកវាយដំ។ អ្នកស្រីបានហៅ សំ ប៉ូលីថា សាច់កម្ម និងថា អ្នកនាងនឹងធ្ងន់ជាងនេះ នៅថ្ងៃណាមួយ បើនៅតែបន្តបិទបាំងនូវភាពជូរជាតិរបស់ស្វាមី ពាក់ព័ន្ធនឹងរឿងហិង្សា។ អ្នកស្រីក៏បានឲ្យនូវរូបភាព និងវីដេអូមួយចំនួន ដែលបានបង្ហាញថា អ្នកនាង សំ ប៉ូលីដា មិនមែនទើបតែទទួលរងហិង្សាបណ្ដាលឲ្យបាក់ជើងកាលពីថ្មីៗនេះទេ គឺបានរងរបួសច្រើនលើកមកហើយ ហើយសុទ្ធតែរងរបួសធ្ងន់ធ្ងរ។
ស្រ្តីដែលត្រូវគេស្គាល់ថា ជាអ្នកមានមុខមាត់ម្នាក់ ក្នុងវិស័យជំនួញរូបនេះ បានថ្លែងបញ្ជាក់ថា សំ ប៉ូលីដា ត្រូវបានលោក ស្វាយ ស៊ីសុថា ជាស្វាមី វាយដំចង់ឆ្កួតទៅហើយ ជាពិសេសនៅពេលដែលអ្នកទាំងពីរ រស់នៅភូមិថ្មី ឃុំកំពង់សំណាញ់ ក្នុងពេលមិនទាន់រើមកកាន់ហាង «១សប្បាយមែន» ដែលអ្នកទាំងពីរ រស់នៅនាពេលនេះ។ អ្នកស្រីបន្តថា ស្ទើរជារៀងរាល់ថ្ងៃ សំ ប៉ូលីដា រមែងជេរប្ដីប្រច័ណ្ឌប្ដីជាមួយស្រីៗ ដែលលោក ខ្យា ពាក់ព័ន្ធ គឺតែងតែមានជម្លោះបែកផ្សេងដែលមិនមានជម្លោះណាមួយមិនវាយតប់គ្នានោះទេ ក្នុងពេលដែលក្រោយកើតហេតុ គឺអ្នកនាង សំ ប៉ូលីដា ក្លាយជាជនរងគ្រោះបែកមុខបែកមាត់ និងដេកឈឺ មិនខុសពីកូនកណ្ដុរត្រូវទឹក។ ប៉ុន្តែអ្នករស់នៅក្រុងតាខ្មៅ មានការងឿងឆ្ងល់ដែលតារាស្រីរូបនេះ តស៊ូរស់នៅជាមួយលោក ខ្យា ជាស្វាមីបាន ក្នុងពេលដែលលោកជាមនុស្សចូលចិត្តវាយដំ និងលើកដៃវាយ សូម្បីតែប្រពន្ធសរសៃខ្ចី។
អ្នកស្រីបន្តថា វីដេអូនេះ គ្រាន់តែជាហេតុការណ៍វាយដំមួយក្នុងចំណោមអំពើហិង្សារាប់មិនអស់លើអ្នកនាង សំ ប៉ូលីដា កាលពី៥ខែមុនប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា អ្នកនៅតាខ្មៅ មិនមានអ្នកណាម្នាក់ មិនដឹងថា តារារូបនេះ បាក់ជើង និងបែកមុខធ្ងន់ធ្ងរលើកចុងក្រោយ ព្រោះតែលោក ខ្យា ជាស្វាមីវាយជ្រុលនោះឡើយ។ អ្នកស្រីបានហៅ សំ ប៉ូលីដា ថាជា «ស្រីសាច់កម្ម» និងថា អ្នកនាង បើនៅតែបន្តលាក់បាំងការពិតបន្តទៀត គង់តែមានថ្ងៃធ្ងន់ជាងនេះ។ អ្នកស្រីបញ្ជាក់ថា អត់មានអ្នកណាមិនហួសចិត្តនោះទេ ក្នុងពេលដែល សំ ប៉ូលីដា ឲ្យតែត្រូវប្ដីវាយម្ដងៗ គឺតែងរត់រកអ្នកជួយ តែដល់ពេលប៉ូលិសមកអន្តរាគមន៍ ឬមានអ្នកជិតខាងឈឺឆ្អាល តារាស្រីរូននេះ បែរទៅជាជេរបណ្ដេញប៉ូលិស និងអ្នកជួយឃាត់ការពារប្ដីទៅវិញ។
អ្នកស្រីមិនត្រឹមតែថា អ្នកនាងសាច់កម្មប៉ុណ្ណោះទេ គឺថែមទាំងដៀលថា អ្នកនាង សំ ប៉ូលីដា មិនខុសពីមនុស្សសរសៃប្រសាទនោះផង។ ជាមួយនឹងការតិះដៀលនេះ អ្នកស្រីបានទម្លាយវីដេអូឃ្លីបចំនួន៣ឈុត ដែល Post News សុំសិទ្ធិធ្វើការផុសតែមួយសិន អមដោយរូបភាពដែលស្ដែងយ៉ាងច្បាស់ថា អ្នកនាង សំ ប៉ូលីដា ពិតរងហិង្សារាប់ភ្លេច បូករួមទាំងលើកចុងក្រោយនេះផង។ ប៉ុន្តែអ្នកនាងបែរជាមិនហ៊ាននិយាយថា ប្ដីវាយដែលធ្វើឲ្យអ្នករស់នៅក្រុងតាខ្មៅ ហួសចិត្តគ្រប់គ្នា៕
មតិយោបល់