ព័ត៌មានបច្ចេកវិទ្យា

Apple បានសម្រេចចិត្តបង្កើត iPhone ម៉ូដែល 256GB ព្រមទាំងបង្ហាញខ្លួននៅឆ្នាំនេះ

តៃវ៉ាន់៖ ក្រុមហ៊ុន Apple បានសម្រេចចិត្តបង្កើត iPhone ម៉ូដែល 256GB សម្រាប់​ iPhone ជំនាន់ថ្មី ហើយនឹងបង្ហាញ​ខ្លួននៅក្នុងឆ្នាំនេះ។

សារព័ត៌មាន DigiTimes បានចេញផ្សាយថា ក្រុមហ៊ុន NAND ដែលជាក្រុមហ៊ុនផ្គង់ផ្គង់ Flash chips មួយរបស់ Apple ​បាននិងកំពុងតែ​មមាញឹកក្នុងការ​ផលិតមេម៉ូរីទំហំ 256GB ឲ្យទាន់ទៅតាមតម្រូវការរបស់ Apple ខណៈដែល​កាលពីឆ្នាំមុន Apple បានបញ្ជាទិញពីក្រុមហ៊ុនមួយនេះ តែ ១៥ភាគរយប៉ុណ្ណោះ។

សម្រាប់ iPhone ម៉ូដែល 256GB នេះ ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួនជាមួយ iPhone 7 និង 7 Plus នៅខែកញ្ញា​ខាងមុខនេះ៕

iPhone model 256GB

មតិយោបល់