ព័ត៌មានជាតិ

បញ្ជូនប្ដីប្រពន្ធក្លែងជាគ្រូទាយ បោកលុយជាង១ម៉ឺនដុល្លារ ឲ្យតុលាការចាត់ការបន្ត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌ៧មករា បានបញ្ជូនជនសង្ស័យ២នាក់ប្ដីប្រពន្ធ ដែលបានតាំងខ្លួនជាគ្រូទាយឆបោកប្រាក់ចំនួន១ម៉ឺន២ពាន់ដុល្លារ ឲ្យតុលាការចាត់ការបន្តតាមនីតិវិធីហើយ។

ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ទី១(ប្តី)ឈ្មោះ គង់ សំអាត អាយុ៥៥ឆ្នាំ មានទីលំនៅភូមិសាឡៅ២ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង មានមុខរបរកសិករ និងទី២(ប្រពន្ធ) ឈ្មោះ ឆាយ សុផន អាយុ៥៣ឆ្នាំ មានទីលំនៅភូមិសាឡៅ២ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង មានមុខរបរកសិករ (ប្រពន្ធ)។ ជនស្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ឡាក់គី តាមបណ្ដោយផ្លូវ២១៤(ផ្លូវភ្លោះ) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សូឡៃម៉ាន់ អីុប្រហីុម ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងខ្លា ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរកសិករ៕

https://youtu.be/bI5Avb98bqU

photo_2016-08-18_09-15-56photo_2016-08-18_09-16-00

មតិយោបល់