ក្រចេះៈ ក្មេងស្រីវ័យជំទង់២នាក់ដែលជាបងប្អូនជីដូនមួយនិងគ្នាបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកបឹងខាងក្រោយភូមិនៅពេលពួកគេនាំគ្នាជិះទូកទៅកណ្តាលបឹងដើម្បីដកព្រលឹត។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ កញ្ញា នៅក្នុងបឹងខាងក្រោយភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។
សពក្មេងស្រីរងគ្រោះទី១.ឈ្មោះ ស្រាប សម្រស់ អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី២. ឈ្មោះ ណប បុប្ផា អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជាមួយគ្នា។
ថ្ងៃកើតហេតុពួកគេទាំងពីរនាក់បាននាំគ្នាជិះទូកទៅដកព្រលឹតក្នុងបឹង ពេលចេញទូកពីច្រាំងបានចម្ងាយប្រហែល៥០ម៉ែត្រ ទូកក៏បានលិចបណ្ដាលអោយលង់ស្លាប់ទាំងពីរនាក់តែម្ដង៕
មតិយោបល់