អ្នកយុទ្ធសាស្ត្រីលានសញ្ជាតិអ៊ុយរ៉ូហ្គាយ Gus Poyet បានចុះហត្ថលេខា ២ ឆ្នាំទៀត ជាមួយនឹងឆ្មាខ្មៅ ដោយបន្តស្នាក់នៅ និងបង្ហាញយុទ្ធសាស្ត្រលេង នៅ ពហុកីឡដ្ឋាន Ligh រហូតដល់ឆ្នាំ ២០១៦ ។
គ្រូបង្វឹក Gus Poyet បានចូលមកកាន់តំណែង កាលពីខែ តុលា ឆ្នាំ ២០១៣ បន្ទាប់ពី អ្នកចាត់ការទូទៅ Paolo Di Canio ត្រូវបានក្លិបឆ្មាខ្មៅ Sunder land បណ្តេញចេញពីតំណែង ដោយសារតែដឹកនាំក្លិបទៅរកចំណុចវិជ្ជមាន និង ចំណុចកាត់ចោលនោះ ។
លោក Gus Poyet គឺជាគ្រូបង្វឹកមួយរូបដែលខាង Southampton បានល្បួងយ៉ាងខ្លាំង បន្ទាប់ពី Mauricio Pochettino ទៅកាន់មាន់ខ្នាយមាស ដូច្នោះ ហើយ ដែលធ្វើឲ្យឆ្មាខ្មៅ ប្រញាប់ផ្សារភ្ជាប់ទំនាក់ទំនងនេះ ដោយបន្តកុងត្រាថ្មី តែម្តង ៕
មតិយោបល់