-

រថយន្តដឹកខ្សាច់ត្រូវម៉ូតូបើកលឿនជ្រុលបុក ដួលបោកក្បាលស្លាប់យុវជនកំព្រាម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម)​ នៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តដឹកខ្សាច់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ មុខក្លោងទ្វាវត្តព្រះចន្ទរង្សី ភូមិព្រៃធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបែនម៉ាក NISSAN DIESEL ពាក់ស្លាកលេខចង្កូតស្ដាំ TK-0614 បើកដឹកខ្សាច់បត់ឆ្វេងឆ្លងផ្លូវ ត្រូវម៉ូតូជនរងគ្រោះម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-7131 បើកលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលហ្នឹងថ្នល់ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់តែម្ដង ។

ជនរងគ្រោះកំព្រា ភេទប្រុស អាយុប្រហែល ១៩ឆ្នាំ មានបងប្អូនចំនួន ៦នាក់ មុខរបរ កម្មករសំណង់ក្រុមហ៊ុន ជីប ម៉ុង ធ្វើដំណើរចេញពីភ្នំពេញដើម្បីទៅស្រុកកំណើតឯខេត្តព្រៃវែង តែមិនទាន់នឹងដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមផ្លូវ។

ករណីនេះ ក្រោយពីកើតហេតុរថយន្តបានបើករត់គេច តែត្រូវសមត្ថកិច្ច និងពលរដ្ឋដេញឃាត់បាន រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល៕

មតិយោបល់