ព័ត៌មានសុខភាព

របៀបការពារកុំឲ្យភ្លៅមានបញ្ហា នៅពេលកកិតគ្នា

ការកកិតភ្លៅអាចបណ្តោលឲ្យឡើងក្រហម, រមាស់, កន្ទួល និងមានដំបៅ។ នេះអាចជារឿងធម្មតាសម្រាប់មនុស្សដែលធាត់ តែមនុស្សស្រីស្គមក៏អាចកើតបញ្ហានេះផងដែរ។ ភាគច្រើននៃករណីនេះ កើតឡើងដោយសារតែទម្រង់នៃរូបរាងកាយ ឬហេតុផលមួយចំនួនទៀត។

ប៉ុន្តែបញ្ហាអាចដោះស្រាយបាន ដោយអ្នកគ្រាន់តែធ្វើតាមការណែនាំសាមញ្ញៗ ការកកិត, ស្នាមខ្មៅនៅលើភ្លៅ និងរលាយបាត់អស់ ហើយមិនកើតឡើងវិញឡើយ។

តើត្រូវធ្វើដូចម្តេចដើម្បីកុំឲ្យមានបញ្ហានៅពេលភ្លៅកកិតគ្នា?

ម្សៅកូនក្មេង៖ អ្វីដែលអ្នកត្រូវធ្វើ គឺអនុវត្តម្សៅកូនក្មេងនៅលើតំបន់ដែលរងនូវផលប៉ះពាល់ ប៉ុន្តែមុននឹងអនុវត្តអ្នកត្រូវតែសម្អាតស្បែកត្រង់នេះឲ្យស្អាត និងស្ងួតជាមុនសិន។

ប្រេងដូង៖ ប្រេងដូងអាចស្រូបចូលទៅក្នុងស្បែកបានយ៉ាងល្អ ហើយមិនមានបន្សល់ស្នាមអ្វីឡើយ។ ពោលគឺប្រេងដូង អាចជួយកាត់បន្ថយការរលាក និងក្រហមយ៉ាងមានប្រសិទ្ធិភាព។ លើសពីនេះទៅទៀត ប្រេងដូងអាចជួយព្យាបាលរបួស ហើយការពារស្បែកយ៉ាងពេញទំហឹង៕

prevent-friction-legs

មតិយោបល់