ព័ត៌មានជាតិ

រថយន្តដាច់ហ្វ្រាំងធ្លាក់ពីចំណោទបានបុកទ្រូងផ្លូវហើយប៉ះម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យមានអ្នករបួស

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតហេតុកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ផ្លូវច្រកចូលកំពុងផែស្វយ័តខេត្តព្រះសីហនុ ស្ថិតភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
បង្កដោយរថយន្តដឹកដី ម៉ាក់ហីយ៉ានដាយ ពាក់ស្លាកលេខព្រះសីហនុ 3A 8513 បើកដោយឈ្មោះអាត មារ៉ាឌី ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ មានទិសដៅពីផ្សាឃ្លាំងលើមកកំពុងផែស្វយ័តខេត្តព្រះសីហនុ ហើយបានដាច់ហ្វ្រាំងពីចំណោទលោកយាយម៉ៅ បានបុករាំងទ្រូងផ្លូវកែងច្រកចូលកំពុងផែ(ច្រក៣) ហើយបានបានបន្តប៉ះនឹងម៉ូតូចំនួន០២គ្រឿង ទៀតបណ្តាលឲ្យ។
1-ម៉ូតូC១២៥ ពណ៍ខ្មៅស៊េរី០១០ ពាក់ស្លាកលេខភ្នំពេញ ១BD ២៥៩៨ បណ្តាយឲ្យម្ចាស់ម៉ូតូឈ្មោះ ភឿក នឿន ភេទប្រុស អាយុ៤៩ឆ្នាំរងរបួសស្រាល។
2-ម៉ូតូC១២៥ ពណ៍ខ្មៅ ស៊េរី០២០ ស្លាក់លេខព្រះសីហនុ១F៩៧៦៦ម្ចាស់ម៉ូតូឈ្មោះលីម ប៊ុននី ភេទប្រុស អាយុ៣៧ឆ្នាំ រងបួសធ្ងន់(បាក់ជើងខាងឆ្វេង)។
ដោយឡែតៃកុងរថយន្តបង្កត្រូវបាននគបាលចរាចយកនាំខ្លួនទៅ ការិយាយ័យនគបាលខេត្ត។
បច្ចុប្បន្នជនរងគ្រោះបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរសំរាក888ឃ្លាំងលើ។
រីឯវត្ថុតាំងនគបាលចរាចកំពុងធ្វើការវាសវែង នឹងប្រមូលយកទៅរក្សាទុកនៅការិយាល័យចរាចដើម្បីធ្វើនីតិវិធីបន្ត៕

 

មតិយោបល់