កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុក កណ្ដាលស្ទឹង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ពុំដឹងជាមានរឿងហេតុអ្វី បានកាន់ដាវរួចគំរាមកំហែងថានឹងសម្លាប់ទៅបុរសជាម្ចាស់សំណាក់ម្នាក់ ដែលកំពុងផឹកតែនៅក្នុងផ្ទះ ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ណិប កេសា ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ កសិករ។ ចំណែកជនសង្ស័យឈ្មោះ យ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរ មិនពិតប្រាកដ( ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ដាវផ្លែដែកដងឬស្សីប្រវែង ៧៧សង់ទីម៉ែត្រ។
ប្រភពដដែលបន្តថា៖ នៅថ្ងៃ/ខែ/ឆ្នាំកើតហេតុជនរងគ្រោះកំពុងអង្គុយផឹកតែនៅមុខផ្ទះសំណាក់របស់ខ្លួនយីហោ កេសា តែម្នាក់ឯង ស្រាប់តែជនសង្ស័យបានដើរមកពីទិសខាងលិចដោយកាន់ដាវខាងលើ មកដល់ចំណុចកើតហេតុឃើញជនរងគ្រោះកំពុងអង្គុយម្នាក់ឯងក៏ឈប់ហើយស្រែគំរាមថា”អាញ់និងសម្លាប់ហ្អែង”ដោយពុំដឹងមូលហេតុ បន្ទាប់មកជនសង្ស័យបានរត់ចូល រួចយាដៃបម្រុងកាប់ជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះហើយបិតទ្វារ ដាក់គន្លឹះជាប់ ពេលនោះជនសង្ស័យបានស្រែកនៅមុខផ្ទះថា “អញនិងសម្លាប់ហ្អែងចោល”ភ្លាមនោះជនរងគ្រោះបាន តេទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សៀមរាបតែម្ដង ។
ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរនិងកសាងសំនុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់