ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តតាកែវ បង្រ្កាបជនសង្ស័យ៥នាក់ ករណីជួញដូរ និងប្រើនូវសារធាតុញៀន

តាកែវៈ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន០១ករណី នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ស្រី០២នាក់ ដែលមានសាវតាជាតិ ដូចខាងក្រោម៖

ទី១-ឈ្មោះ ផល ផា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ជួញដូរ)។ ទី២-ឈ្មោះ ឆេង ស្រីម៉ី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ជួញដូរ)។ ទី៣-ឈ្មោះ សយ ប៊ុនស្រ៊ី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ (ប្រើប្រាស់)។ ទី៤-ឈ្មោះ ខន ចន្ថា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (ប្រើប្រាស់) ។
ទី-៥-ឈ្មោះ រិន គឹមរ៉ុង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (ប្រើប្រាស់) ។

វត្ថុតាងរួមមាន៖ ១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០១កញ្ចប់តូច ដែលមានទម្ងន់១,០៣ក្រាម (មួយក្បៀសសូ ន្យបីក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះ ផល ផា ។ ២-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន០១កញ្ចប់តូច ដែលមានទម្ងន់០,៥៣ក្រាម (សូន្យក្បៀសហាសិបបីក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ឈ្មោះ ឆេង ស្រីម៉ី ។ ៣-ម៉ូតូចំនួន០២គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ០១គ្រឿង ម៉ាកប៊ិត (beat) ពណ៌សពាក់ស្លាកលេខ កណ្តាល 1AG-8693 និងទូរស័ព្ទចំនួន០៥គ្រឿង ម៉ាក (ifon=01,oppo=03,Tecno=01) ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុតាងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់